រដ្ឋមន្ត្រីទេសចរណ៍ ធ្វើសន្និសីទផ្សព្វផ្សាយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ (Video inside)

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការផ្សព្វផ្សាយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិសម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន ៤ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះរួមមានអាជីវកម្មសេវាកម្មស្នាក់នៅ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ អាជីវកម្មរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ អាជីវកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក និងផ្លូវទឹក។

សន្និសីទសារព័ត៌មាននេះ ត្រូវបានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយស្ដីពី បទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារភ្នំពេញ។

សូមតាមដានប្រសាសន៍របស់លោករដ្ឋមន្ត្រី ថោង ខុន ដូចតទៅ៖